៥​យ៉ាង​​ដែល​​ជួយ​អោយ​​លិង្គ​​ធ្វើ​ការ​​កាន់​តែ​​ខ្លាំង​ក្លា

3

បើ​ យោងទៅតាម​ការសិក្សា​មួយ​ក្នុង​សារព័ត៌មាន Journal of Sexual Medicine បានអោយដឹងថា ការ​ងាប់​លិង្គ​មិន​ត្រឹមតែ​ត្រូវ​ព្យាបាល​ដោយ​ប្រើ​ថ្នាំ​ដ៏​តូច​មួយ​នោះ ទេ តាមពិត មាន​កត្តា​ផ្លាស់ប្តូរ​ច្រើនណាស់​ដូចជា ទម្ងន់, ការទទួល​ទាន​ស្រា និង​សកម្មភាព​ផ្លូវកាយ ដែល​អាចជួយ​ពង្រឹង​ដល់​មុខងារ​ឡើង​រឹង​របស់​លិង្គ​បាន។

អ្នកស្រាវជ្រាវ​បាន​វិភាគ​ទៅលើ​បុរស​ចំនួន ៧៦៥នាក់ ដែលមាន​អាយុ​ចាប់ពី ៣៥ ទៅ៨០ឆ្នាំ ក្នុងប្រទេស​អូស្ត្រាលី។ ពួកគេ​ប្រើ​តារាង​សំណួរ​មួយ​ដើម្បី​ប្រមូលយក​ទិន្នន័យ​អំពី​ចំណង់ ផ្លូវភេទ, សកម្មភាព​ផ្លូវភេទ និង​ការត្រៀមខ្លួន​សម្រាប់​ការរួម​ភេទ​រប​ស់បុរ​ស​ទាំងនោះ។ បន្ទាប់មក ពួកគេ​វាយតម្លៃ​ទៅលើ​មុខងារ​ឡើង​រឹង​របស់​លិង្គ ដោយ​ប្រើ​តារាង​សំណួរ​មួយ​ផ្សេងទៀត។ អ្នកចូលរួម​សិក្សា​នេះ​ក៏ត្រូវ​បាន​សួរ​អំពី​សុខភាព​ទូទៅ​ដែរ ដូចជា ទម្ងន់, ការទទួល​ទាន​ស្រា, សកម្មភាព​រាងកាយ, ការបាក់​ទឹកចិត្ត និង​ការ​ដេក។ នៅពេល​ទាំងអស់នេះ​បាន ៥ឆ្នាំ ពួកគេ​បាន​រកឃើញថា បុរស​ដែលមាន​ទម្លាប់ និង​សុខភាព​កាន់តែ​ល្អ​នោះ ឃើញថា​មុខងារ​ផ្លូវភេទ​ក៏​វិ​វ​ឌ្ឈ​ន៍​ល្អ​តាម​គ្នា​ដែរ។

វេជ្ជបណ្ឌិត ដា​រី​ស ប៉ា​ដុ​ច (Darius Paduch, M.D.) អ្នកឯកទេស​ខាង​រោគ​ផ្លូវ​តម្រងនោម និង​ជំងឺ​ផ្លូវ ភេទបុរស​នៅ​មជ្ឈមណ្ឌល​វេជ្ជសាស្ត្រ New York-Presbyterian/Weill Cornel Medical Center និយាយថា ទោះបីជា​ការសិក្សា​នេះ​ភាគច្រើន​សម្តៅ​ទៅលើ​បុរស​វ័យ​ចំណាស់​ក៏ដោយ ក៏​ជាលិការ​ធ្វើអោយ​លិង្គ​ឡើង​រឹង​ក៏​ច្រើនតែ​កើតមាន​លើ​បុរស​វ័យក្មេង​ដែរ ។ គាត់​មាន​អ្នកជំងឺ​ច្រើនណាស់​ដែល​ស្ថិតក្នុង​វ័យ ៣០ និង ៤០ឆ្នាំ។ លោក​បាន​បន្តទៀតថា “ស្ថិតក្នុង​ករណី​ដូច​ពួកគេ​បែបនេះ ខ្ញុំ​តែងតែ​ណែនាំ​អោយ​ពួកគេ​ផ្លាស់ប្តូរ​របៀប​រស់នៅ។ បុរស​ដែលមាន​បញ្ហា​ងាប់​លិង្គ​ច្រើនតែ​បណ្តាលមកពី​រឿង​មួយចំនួន​ដែល​វា ក៏​អាច​គំរាម​គំហែង​ដល់​ជីវិត​បានដែរ នោះ​គឺ​បញ្ហា​បេះដូង-សរសៃឈាម​តែម្តង។ គាត់​បាន​បន្តទៀតថា “ខ្ញុំ​សង្កេតឃើញ​មុខងារ​ផ្លូវភេទ​របស់​ជំងឺ​បែរជា​រីកចម្រើន​វិញ​ពេលដែល មានការ​ផ្លាស់ប្តូរ​របៀប​រស់នៅ​ដែល​ផ្តល់​សុខភាព និង​ទម្លាប់​រស់នៅ​ល្អ។ បុរស​ទាំងនេះ​ច្រើនតែ​អាច​រស់នៅ​ដោយ​មិនបាច់​ប្រើ​ថ្នាំ​សម្រាប់​សម្រួល​ដល់ មុខងារ​ផ្លូវភេទ​ពួកគេ​ទេ។

ខាងក្រោម​នេះ​គឺជា​កត្តា​អាច​ផ្លាស់ប្តូរ​បាន​ទាំង ៥យ៉ាង​ដែល​អាច​ពង្រឹង​ដល់​ការឡើង​រឹង​របស់​លិង្គ​បុរស​ដោយ​មិនបាច់​ប្រើ​ថ្នាំ៖

ទម្ងន់
ការថែរក្សា​ស​ន្ទ​ស្សន៍​ទម្ងន់​ធៀប​នឹង​កម្ពស់​ត្រឹម​តម្លៃ​មាន សុខភាព​ប្រហែលជា​ជួយ​អោយ​បុរស​ទទួលបាន​ថាមពល​លើ​គ្រែ​មកវិញ។ បុរស​ធាត់​ជ្រុល​ច្រើន​តែមាន​ចំនួន​អ័រម៉ូន​ភេទ​តេ​ស្តូ​ស្តេ​រ៉ូ​ន​ចុះ​ទាប ។ សូមបញ្ជាក់ថា អ័រម៉ូន​នេះ​មាន​តួនាទី​សំខាន់​ណាស់​សម្រាប់​មុខងារ​ផ្លូវភេទ ដូច្នេះហើយ ការផ្លាស់ប្តូរ​របប​អាហារ និង​សម្រក​ទម្ងន់​គឺជា​រឿង​ដែល​ត្រូវធ្វើ​បើសិនជា​គាត់​ពិតជា​ចង់បាន​ជីវិត ផ្លូវភេទ​ល្អ​មកវិញ។

ការ​ដេក
បើសិនជា​អ្នក​សម្គាល់​ឃើញថា អារម្មណ៍​ពុះកញ្ជ្រោល​ខាង​ផ្លូវភេទ​របស់គាត់​នៅពេល​ព្រឹក​ស្រាប់តែ​សាបរ លុត​ហើយ​នោះ វា​ប្រហែលជា​ទាក់ទង​នឹង​របៀប​ដេក​ហើយ។ វេជ្ជបណ្ឌិត ប៉ា​ដុ​ច និយាយថា “ពេល​ខ្ញុំ​ជួប​អ្នកជំងឺ​ងាប់​លិង្គ ខ្ញុំ​ច្រើនតែ​សួរថា​តើ​គាត់​ជាម​នុស្ស​ដេក​ស្រ​ម៉ុក​ឬ​អត់។ បើសិនជា​ស្រ​ម៉ុក​មែន ខ្ញុំ​នឹង​វាយតម្លៃថា​គាត់​អាចមាន​បញ្ហា​ដេក​បាត់​ដង្ហើម។ ការដក​បាត់​ដង្ហើម​នេះហើយ​នឹង​ទៅ​រំខាន​ដល់​ដំណេក​របស់គាត់ ជាពិសេស​ប៉ះពាល់​ដល់​ដំណើរ​វិលជុំ​ធម្មតា​នៃ​ការឡើង​រឹង​របស់​លិង្គ​ដែល កើតឡើង​នៅពេល​យប់។ ពិតណាស់ ការ​ដេក​មិនបាន​គ្រប់គ្រាន់​សុទ្ធតែ​ប៉ះពាល់​ដល់​ចំណង់​ផ្លូវភេទ​ទាំងអស់ ដូច្នេះ​អ្នកជំងឺ​ត្រូវតែ​ធ្វើយ៉ាងណា​ដេក​អោយបាន​គ្រប់គ្រាន់​រាល់​យប់។

ហាត់ប្រាណ
អ្នកដឹង​ហើយ​ថា ស្ត្រី​ដែលមាន​រូបរាង​សមសួន​ច្រើនតែ​ទទួលបាន​សុខភាព​ផ្លូវភេទ​ដែល​ល្អ ជាងគេ ប៉ុន្តែ​រឿងនេះ​ក៏ ដូចគ្នា​នឹង​មនុស្ស​ប្រុស​ដែរ។ វេជ្ជបណ្ឌិត ប៉ា​ដុ​ច និយាយថា “កាលពី​ពីរ​បី​សប្តាហ៍​មុន អ្នកជំងឺ​ម្នាក់​បាន​ប្រាប់​ខ្ញុំ​ថា នៅពេល​គាត់​ទៅ​ហាត់ប្រាណ​ទៀងទាត់ ចំណង់​ផ្លូវភេទ​គាត់​មាន​លក្ខណៈ​ល្អប្រសើ​ជាង​មុន តែ​បើសិនជា​គាត់ ឈប់​ទៅ​ហាត់ វា​បែរជា​ថយចុះ​ទៅវិញ។ ពិតណាស់ សកម្មភាព​រាងកាយ​គឺជា​វិធីសាស្ត្រ​ដ៏​ល្អ​បំផុត ដើម្បី សម្រក​ទម្ងន់ និង​កាត់បន្ថយ​អាកា​រៈ​ធាត់​ជ្រុល ប៉ុន្តែ​វា​ក៏​ជួយ​អោយ​បុរស​មាន​អារម្មណ៍​កាន់តែ​ល្អ​ចំពោះ​ខ្លួនឯង​ដែរ ដែលជា​ហេតុ​នាំអោយមាន​ទំនុកចិត្ត​កាន់តែខ្លាំង​ពេល​ដោះ​សម្លៀកបំពាក់។ ជាមួយគ្នានេះដែរ សកម្មភាព​ហាត់ ប្រាណ​មួយ​ប្រាវ​ដែល​ធ្វើអោយ​បែកញើស​យ៉ាងខ្លាំង​នោះ​នឹង​បង្កើន​ចំនួន អ័រម៉ូន​តេ​ស្តូ​ស្តេ​រ៉ូ​ន សម្រាប់​ជួយ​បង្កើន ចំណង់​ផ្លូវភេទ។

របប​អាហារ
ការបញ្ចុះ​កូ​ឡេ​ស្តេ​រ៉ុល​អាចជួយ​បង្កើន​កម្រិត​អ័រម៉ូន​តេ​ស្តូ ស្តេ​រ៉ូ​ន​របស់​បុរស​បាន ដូច្នេះ​របប​អាហារ​គឺជា​រឿង​សំខាន់ ណាស់​នៅពេល​យើង​ត្រូវការ​អោយមាន​មុខងារ​ផ្លូវភេទ​ល្អ។ ជាមួយគ្នានេះដែរ កម្រិត​ជាតិ​ស្ករ​ដ៏​ខ្ពស់​របស់​អ្នកជំងឺ​ទឹក នោម​ផ្អែម​អាច​ប៉ះពាល់​ដល់​មុខងារ​សរសៃប្រសាទ​ក្នុង​លិង្គ​របស់គាត់។ ករណីបែបនេះ ការ​សម្រក​ទម្ងន់​បែប ធម្មតាៗពិតជា​អាចជួយ​គ្រប់គ្រង​ជាតិ​ស្ករ និង​ទទួលបាន​ចរន្ត​សរសៃប្រសាទ​ធ្វើការ​ដូច​មុន​ម្តងទៀត។

ការទទួល​ទាន​ជាតិ​ស្រា
អ្វីដែល​គួរអោយភ្ញាក់ផ្អើល​នោះ​គឺថា គ្រឿង​ស្រវឹង​តិចតួច​ពិតជា​អាចជួយ​ដល់​បុរស​ដែលមាន​បញ្ហា​ងាប់​លិង្គ​បាន ។ ការទទួល​ទាន​គ្រឿង​ស្រវឹង​ពីមួយ​ទៅ ពីរដង​ក្នុង​មួយថ្ងៃ អាច​កាត់បន្ថយ​ការ​ប្រឈម​នឹង​បញ្ហា​បេះដូង-សរសៃឈាម​បាន ដែល​នេះ​ជា​មូលហេតុ​ដ៏​សំខាន់​នៃ​បញ្ហា​ងាប់​លិង្គ។ ទោះបីជា​យ៉ាងណាក៏ដោយ មិនត្រូវ​ទទួលទាន​ច្រើនពេក​ទេ។ តាម​ការសិក្សា​ទៅលើ​សត្វ​បានអោយដឹងថា ការទទួល​ទាន​ចំនួន​គ្រឿង​ស្រវឹង​ច្រើនពេក​ធ្វើអោយ​លិង្គ​កន្ត្រាក់ ដែល​នេះ​ជា​លទ្ធផល​ផ្ទុយ​នឹង​អ្វីដែល​គួរតែ​កើតមាន​ក្នុងពេល​មាន​សម្រើប ផ្លូវភេទ។ គ្រឿង​ស្រវឹង​គឺជា​សារធាតុ​ទប់ស្កាត់​ដំណើការ​របស់​សរីរាង្គ ហើយ​ការ​ទប់​ស្ក​ត់របស់​ប្រពន្ធ​សរសៃប្រសាទ​កណ្តាល​នឹងធ្វើ​អោយ​ភាព ស្រើបស្រាល​ខាង​ផ្លូវភេទ​ថយចុះ​បាន”៕

ផ្តល់សិទ្ធិដោយ
www.health.com.kh