អា​ផាត​មិន​​ជាង​ ៥២​ភាគ​រយ​​នៅ​​កម្ពុជា​​គ្មាន​​ការ​ចាត់​​ថ្នាក់

2

ភ្នំពេញ៖ នៅក្នុង​ប្រទេស​កម្ពុជា​អាគារ​អា​ផាត​មិន​ទាំងអស់​សរុប​ជាង ៣៧៤ ហើយ​អាគារ​អា​ផាត​មិន​គ្មាន​ការចាត់​ថ្នាក់​មាន​ចំនួន​ដល់​ទៅ ១៩៤ ស្មើរ​នឹង ៥២ ភាគរយ ខណៈពេលដែល​អា​ផាត​មិនមាន​ការចាត់​ថ្នាក់​មាន​ចំនួន​តែ ៤៨ ភាគរយ ប៉ុណ្ណោះ។ នេះ​បើតាម​សម្តី​របស់លោក គុយ វ៉ាត នៅក្នុង​ពិធី​ដាក់​ផ្សាយ​របាយការណ៍​អា​ផាត​មិន ២០១៤ នៅក្នុង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៤ ។

បើតាម​របាយការណ៍ សេវាកម្ម​អា​ផាត​មិនដែល​គ្មាន​ការចាត់​ថ្នាក់ គឺ​សំដៅលើ​អា​ផាត​មិន​ដាក់​ជួល មាន​ចាប់ពី ៥ ទៅ ១០០ បន្ទប់​ដែល​ស្ថិតនៅក្រោម​ស្តង់ដារ​សេវាកម្ម​អា​ផាត​មិន ។ អា​ផាត​មិន​ទាំងនោះ មាន​លក្ខណៈ​ជា​គ្រួសារ និង​ដំណើការ​ជា​អាជីវកម្ម​បែប​គ្រូ​សារ ដោយ​គ្មាន​ការធ្វើ​ទីផ្សារ និង​ការគ្រប់គ្រង​ត្រឹមត្រូវ ។ ភ្ញៀវ​ភាគច្រើន​ស្នាក់នៅ​ក្នុង​អា​ផាត​មិន​ប្រភេទ​នេះ ភាគច្រើន ជា​ជនបរទេស​ដែលមាន​ចំនូល​ទាប និង​ភ្ញៀវ​ស្នាក់នៅ​ក្នុងស្រុក​មួយចំនួន​តូច ។

លោក គុយ វ៉ាត អគ្គនាយក​នៃ​ក្រុមហ៊ុន វី​ត្រាស គ្រុប បាន​និយាយប្រាប់​គេហទំព័រថ្មីៗថា​អាគារ​អា​ផាត​មិន​ដែលមាន​លក្ខណៈ​គ្រួសារ និង​ក្រុមហ៊ុន​អភិវឌ្ឍន៍​អចលនទ្រព្យ​ភាគច្រើន ប្រមាណ​ជាង ៩២ ភាគរយ​ត្រូវបាន​ម្ចាស់​អចលនទ្រព្យ​គ្រប់គ្រង​ដោយ​ខ្លួនឯង​ផ្ទាល់ ។ ហើយ​មានតែ​អាគារ​អា​ផាត​មិន ៨ ភាគរយ​ប៉ុណ្ណោះ ដែល​គ្រប់គ្រង​ដោយ​ក្រុមហ៊ុន​គ្រប់គ្រង​អចលនទ្រព្យ ។

លោក​បាន​បញ្ជាក់ថា៖«អា​ផាត​មិន​ដែលមាន​ម្ចាស់​គ្រប់គ្រង​ផ្ទាល់ គឺ​ដោយសារ​ខ្វះ​ហិរញ្ញវត្ថុ​សម្រាប់​ជួល​ក្រុមហ៊ុន​គ្របគ្រង​អចលនវត្ថុ ប៉ុន្តែ​នាពេល​សហ​មា​ហរ​កម្ម​តំបន់ ពួកគេ​នឹង​ងាក​មករក​សេវា​កម្មនេះ ដើម្បី​ជួយ​ស្វែងរក​អតិថិជន គ្រប់គ្រង​សេវា​គ្រប់គ្រង ផ្សព្វផ្សាយ និង​មាន​លក្ខណៈ​ស្តង់ដារ» ៕