លោក ហ៊ុន សែន​ សួរ​លោក ​កឹម សុខា​ ពី​រឿង​​ដាំ​​ចេក​និង​លោក សម រង្ស៊ី រឿង​ដាំ​ល្ហុងខ្វង

8

មុននឹង​ចាប់ផ្តើម​កិច្ចចរចា​នៅ​ព្រឹក​នេះ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​សួរ​សំណួរ​ដំបូង​ទៅកាន់​ប្រមុខ​បក្សប្រឆាំង​ទាំងពីរ ពី​រឿង​ដាំ​ល្ហុង​ខ្វ​ងនិង​ការ​ដាំចេក។

ជា​សំណួរ​មុនគេ​ទៅកាន់​មន្ត្រី​បក្សប្រឆាំង លោក ហ៊ុន សែន បាន​សួរ​លោក កឹម សុខា ដូច្នេះ​ថា ៖«ម៉េច​បានជា​ប្តូរ​ដាំចេក​ពី​មេមត់​មក​ដាំ​នៅ​ចំការលើ​វិញ ដីចំការ​លើ​វា​ល្អ​ឬ​យ៉ាងម៉េច? ម៉េច​ហើយ​ចេក​ហ្នឹង​»? លោក កឹម សុខា បាន​ឆ្លើយ​ដូច្នេះ៖ «អត់​អី​ទេ កំពុងតែ​ចាប់ផ្តើម​ដាំ​បណ្តើរៗ»។

លោក ហ៊ុន សែន ក៏​បន្ត​សួរ​ទៅ​លោក សម រង្ស៊ី ទៀតថា៖ «ម៉េច​ហើយ​ចំការ​ល្ហុងខ្វង? លោក សម រង្ស៊ី ឆ្លើយ​ទាំង​ញញឹម​ដូច្នេះ​ថា« មាន​កន្លែង​ខ្លះ​ល្អ និង​កន្លែង​ខ្លះ​ក៏​មិនសូវ​ល្អ​ដែរ»៕