កន្លែង​ដែល​​អ្នក​​មិន​គួរ​​ប៉ះ​ក្នុង​ពេល​​រួម​ភេទ

9

ការរួម​ ភេទ​ដ៏​អស្ចារ្យ គឺជា​ការធ្វើ​អ្វី​ទាំងអស់​ដែល​អ្នក​ចង់ និង​ផ្តល់នូវ​ភាព​សុខ​ស្រួល។ ដូច្នេះ ការ​ថើប ឬ​ស្ទាបអង្អែល​គ្រប់​ទីកន្លែង​ពិតជា​ចៀស​មិន​ផុត​ឡើយ។ ប៉ុន្តែ មាន​កន្លែង​មួយចំនួន​របស់​មនុស្ស​ស្រី ដែល​លោកអ្នក​មិនគួរណា​ប៉ះពាល់​ឡើយ។ កន្លែង​ទាំងនោះ​មានដូចជា៖

មាត់ស្បូន
បើសិនជា​លោកអ្នក​ប៉ះពាល់​ដល់​មាត់ស្បូន​របស់​នាង​ក្នុងពេល​រួមភេទ ចូរ​សម្គាល់​មើលទៅ​ថា​តើ​មាន​អ្វីដែល​ខុស​ប្រក្រតី​ខ្លះ។ ចូរ​ចាំ​ថា មាត់ស្បូន គឺជា​បំពង់​ដ៏​តូច​មួយ​ដែល​ភ្ជាប់​ពី​ទ្វារមាស​ទៅកាន់​ស្បូន។ វា​មិនមែនជា​កន្លែង​ដែល​លោកអ្នក​គួរ​ទៅដល់​ឡើយ ហើយក៏​មិនបាច់​ស្វែងរក​វា​ដែរ។ សម្រាប់​អ្នក​ទើបតែ​ចាប់ផ្តើម​ការរួម​ភេទ វា​នឹង​ធ្វើអោយ​មនុស្ស​ស្រី​ឈឺចាប់​ខ្លាំង​ជាមិនខាន នៅពេល​លោកអ្នក​ប៉ះពាល់​ដល់​កន្លែង​នោះ។

ក្បាល​គ្លី​តូ​រី​ស ឬ​សេរ
រឿងនេះ​ប្រហែលជា​ផ្ទុយ​នឹង​អ្វីដែល​លោកអ្នក​រំពឹងទុក​ហើយ ប៉ុន្តែ គ្លី​តូ​រី​ស (កន្លែង​ដែល​ពោរពេញ​ទៅដោយ​ចុង​សរសៃប្រសាទ​ច្រើនជាងគេ​បំផុត) អាចមាន​ពេលខ្លះ​ធ្វើអោយ​នាង​មាន​អារម្មណ៍​រំភើប ពេល​លោកអ្នក​ប៉ះ​វា​ដោយផ្ទាល់។ ការប៉ះពាល់​នឹង​ក្បាល​គ្លី​តូ​រី​ស ជាពិសេស​ពេល​នាង​មាន​ភាព​ស្រើបស្រាល​នោះ វា​អាច​នឹង​ក្លាយទៅជា​អារម្មណ៍​ស្រើបស្រាល​ខ្លាំង​ជ្រុល​ពេក​ទៅវិញ។

ប្រអប់ជើង​របស់​នាង
ការសិក្សា​មួយ​បានអោយដឹងថា ការពាក់​ស្រោមជើង​អាច​បង្កើន​ការឈាន​ដល់​ចំណុចកំពូល​ក្នុងពេល​រួមភេទ​ទាំង​ បុរស និង​ស្ត្រី។ មូលហេតុ​នោះ​គឺថា ដើម្បី​ឈានដល់​ចំណុចកំពូល​នោះ ស្ត្រី​ត្រូវតែ​បន្ធូរ​អារម្មណ៍ និង​គ្មាន​ភាព​ថប់​អារម្មណ៍​អ្វី​ទាំងអស់ ហើយ​ប្រអប់ជើង​ដែល​ត្រជាក់​អាច​នឹង​រំខាន​ដល់​សមត្ថភាព​ក្នុងការ​រួមភេទ​ បាន។ ដូច្នេះ យើង​មិន​ណែ​នាំអោយ​លោកអ្នក​ដោះ​ស្រោមជើង​របស់​នាង​ឡើយ​ក្នុងពេល​រួមភេទ។

រន្ធ​គូថ
ការ​ប្រលែង​លេង​នៅ​រន្ធ​គូថ ត្រូវការ​ពេលវេលា​ច្រើន​ដើម្បី​កម្តៅ​សាច់ដុំ ប៉ុន្តែ ទោះបីជា​នាង​មាន​ភាព​ស្រើបស្រាល និង​ត្រៀមខ្លួន​សម្រាប់​រឿងនេះ​ហើយក៏​ដោយ ក៏​វា​មិនអាច​ទៅរួច​ដែរ បើសិនជា​អ្នក​មិន​ប្រើប្រាស់​ទឹករំអិល​បន្ថែម​ជា​ជំនួយ​ទេនោះ។ ប្រហោង​របស់​រន្ធ​គូថ​មាន​លក្ខណៈ​តូច​ល្មម​សម្រាប់តែ​ម្រាមដៃ​ប៉ុណ្ណោះ។ ដូច្នេះ បើសិនជា​អ្នក​ចង់​សាកល្បង​រឿងនេះ​មែន អ្នក​គួរតែមាន​ទឹករំអិល​ប​ន្ថែ​ម​ជាប់​នឹង​ខ្លួន​ជានិច្ច​សិន៕

ផ្តល់សិទ្ធិដោយ www.health.com.kh